(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបន្តក្រើនរំលឹកបង្ហាញវីដេអូស្តីពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មខារ៉ាអូខេ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលនឹងធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ខាងមុខនេះ ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២។

ដើម្បីផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតជូនដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្រសួងទេសចរណ៍ក៏បានចេញផ្សាយឯកសារ និង QR-Code សម្រាប់ចូលមើល និងទាញយកឯកសាររួចហើយពាក់ព័ន្ធនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មខារ៉ាអូខេនេះផងដែរ៕