(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង​មុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន២រូប។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នាយទាហានទាំងពីររូបដែលត្រូវបានតែងតាំងមុខតំណែងនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ទោ គង់ ភារុណ ជាអគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
*ទី២៖ លោកឧត្តមសេនីយ៍ត្រី ឡុង ណារិន ជាអនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖