(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យត្រាស់បង្គាប់តែងតាំង ឧត្តមសេនីយ៍ឯក ម៉ៅ ទី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនេះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ៕