(តូក្យូ, ជប៉ុន)៖ ក្នុងឱកាសចូលរួមពិធីបុណ្យសពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសប្រទេសគុយវ៉ែត បានឆ្លៀតជួបជជែកគ្នាផងដែរ។
ក្នុងជំនួបជជែករយៈពេលខ្លីនោះ រដ្ឋមន្ត្រីការបរទេសគុយវ៉ែត បានថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រប្រទេសគុយវ៉ែត ជាដៃគូសន្ទនារបស់អាស៊ាន។
រដ្ឋមន្ត្រីការបរទេសគុយវ៉ែត ក៏បានបញ្ជាក់ផងដែរថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ៕