(ភ្នំពេញ)៖ អតីតបុគ្គលិកចំនួន ៥រូបថែមទៀត បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀង ទទួលយកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារ ពីក្រុមហ៊ុនរួចហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៤៤រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារ ជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១២៩រូប៕