(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានចូលរួមរំលែកទុក្ខបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបតម្ថក៍ ទន់ ធី ត្រូវជាម្ដាយក្មេករបស់លោក។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្នុងនាមក្រុមគ្រួសារ ខ្ញុំបាទ និងភរិយាសូមថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត ភ្ញៀវកិត្តិយស ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមានសមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ អញ្ជើញចូលរួមដោយផ្ទាល់ និង/ឬបានចាត់ប្រតិភូចូលរួម ក្នុងបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបតម្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយ ម្តាយក្មេក យាយ យាយទួត ជាអ្នកមានគុណរបស់យើងខ្ញុំទាំងអស់គ្នា និងបានផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ និងការសោកស្ដាយជាពន់ពេកជាមួយក្រុមគ្រួសារយើងខ្ញុំ។

ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមលំឱនកាយសម្តែងនូវកតញ្ញុតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះកាយវិការដ៏ប្រពៃនេះ សរបញ្ជាក់ឲ្យឃើញច្បាស់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្តុង្គឧត្តមចំពោះក្រុមគ្រួសារយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លានេះបានឡើយ និងសូមថ្វាយព្រះពរ និងជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត ភ្ញៀវកិត្តិយស ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»