(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងប្រគល់ឲ្យទៅចៅស្រីច្បង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុនប្រាប់ចៅ ព្រោះចៅច្បង នឹងទទួលមរតក ផ្ទះរបស់ខ្ញុំ ដែលខ្ញុំកំពុងនៅរាល់ថ្ងៃ នៅតាខ្មៅ នឹងទទួលបានមរតកផ្ទះហ្នឹង»

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ។

កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភូមិគ្រឹះរបស់សម្ដេចតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល គឺចែកឲ្យចៅទីមួយ ដែលជាម្ដាយរបស់សម្ដេច មកចាប់ជាតិ៕