(ភ្នំពេញ)៖ សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នឹងបន្តចែកឥតគិតថ្លៃជាថ្មី នៅបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៣​ ខែតុលា ឆ្នាំ២០២២។

ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានប្រកាសដល់បងប្អូនដែលបានចុះឈ្មោះផ្ទាល់ និងតាមរយៈការផ្ញើសារ (Inbox) រួចរាល់ ក្នុងការស្នើសុំសៀវភៅ និងបងប្អូនដែលមានបំណងចង់បានសៀវភៅសូមអញ្ជើញមកទទួលសៀវភៅ និងចុះឈ្មោះថ្មី (សម្រាប់អ្នកមិនទាន់ចុះឈ្មោះ)

ទីតាំង៖ បណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី៣​ ខែតុលា ឆ្នាំ២០២២
ពេលវេលា៖ ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ៥:០០ ល្ងាច។

សូមជម្រាបថា បន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ទើបលោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំក្រុមការងារផ្តល់ជូនសៀវភៅនេះ ដោយឥតគិតថ្លៃ៕