(កំពត)៖ លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំជាមន្ត្រីរាជការក្រោមឱវាទមួយចំនួនទៀត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បាននាំយកថវិកា ចំនួន៥២០០០ដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅផ្តល់ជូន គណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីជួយសាងសង់ដំបូលថ្មី នៃអាគារផ្សារ «សាមគ្គីទីរួមខេត្តកំពត» ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

គួរបញ្ជាក់ថា នៅថ្ងៃទី៦ ខែមិថុនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរ ឆ្លងកាត់ទីរួមខេត្តកំពត ហើយសម្តេចក៏បាន ឈាងចូល និងចុះសួរសុខទុក្ខក្រុមអាជីវករក្នុងផ្សារ «សាមគ្គីទីរួមខេត្តកំពត» រយៈពេលជាង១ម៉ោង ដែលធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនអបអរសាទ និងស្វាគមន៍ ដោយក្តីគោរពស្រឡាញ់ និងនឹករលឹកក្រៃលែង៕