(អាមេរិក)៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry បានប្រកាសឲ្យដឹងថា ខ្លួនបានចុះកិច្ចព្រមព្រៀងរយៈ​ពេល​មួយឆ្នាំក្នុងការ ផ្ដល់សេវាសន្ដិសុខដល់​មន្ទីរបញ្ចកោណ ប៉ុន្តែមិនបានលាតត្រដាង​ឲ្យ​ដឹងពីទំហំនៃទឹកប្រាក់ឡើយ នេះបើយោងតាមការចេញផ្សាយ នៅលើប្លក់របស់ក្រុមហ៊ុន BlackBerry។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន BlackBerry នឹងផ្ដល់សេវាកម្មសន្ដិសុខដល់ទីភ្នាក់ងារការពារកងទ័ពរបស់មន្ទីរបញ្ចកោណ ដោយផ្ដោតសំខាន់លើការជួនដំណឹង​ដល់​ភ្នាក់ងារទាំងក្នុង (Alerts) និងក្រៅ ជាពិសេសគឺដំណឹងសង្គ្រោះបន្ទាន់ (Emergency Notifications) ដែល​ System មួយនេះគឺ BlackBerry ជាអ្នកបង្កើត និងផ្ដល់ឲ្យមន្ទីរបញ្ចកោណ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន BlackBerry ហាក់ដូចជាបរាជ័យលើទីផ្សារស្មាតហ្វូន ប៉ុន្តែសម្រាប់ប្រព័ន្ធសុវត្ថិភាព​នោះ គឺត្រូវបានគេ ទទួលស្គាល់យ៉ាងខ្លាំង ជាពិសេសគឺមន្ទីរពញ្ចកោណនេះតែម្ដង ហើយសូម្បីតែ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោកប៉ារ៉ាក់ អូបាម៉ា ក៏ភ្នាក់ងារ FBI កំណត់ឲ្យប្រើទូរស័ព្ទដៃ BlackBerry ដែរ ព្រោះវាមានសុវត្ថិភាព ហើយក្នុងនោះ មន្ទីរជាន់ខ្ពស់អាមេរិកមួយចំនួនក៏ តម្រូវឲ្យប្រើ BlackBerry ដែរ៕