(វ៉ាស៊ីនតោន)៖ នៅក្នុងយុទ្ធនាការប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រ នៅក្នុងគណបក្សប្រជាធិបតេយ្យ បេក្ខជនប្រធានាធិបតីនាំមុខ របស់បក្សនិងសហរដ្ឋអាមេរិកទាំងមូលលោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានសារព័ត៌មានក្នុងស្រុកលើកឡើងថា លោកបានចំណាយប្រាក់ផ្ទាល់ខ្លួន ២០០,០០០ដុល្លារ ទៅហើយ គ្រាន់តែទៅលើសំលៀកបំពាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារ​​ព័ត៌មាន​អនឡាញ អាមេរិក នាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ លោកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ហើយ នៅក្នុងការក្លាយជាបេក្ខភាព តែមួយគត់តំណាងគណបក្សប្រជាធិបតេយ្យ ដើម្បីទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតធំ ដែលនឹង ប្រព្រឹត្តទៅនាអំឡុងដើមខែវិច្ឆិកាខាងមុខនេះ។ ចង់ដឹងថា តើលោក ដូណាល់ ត្រាំភ៍ មកពីគណបក្ស សាធារណរដ្ឋ និងលោកស្រី គ្លីនតុន បុគ្គលណានឹងក្លាយជាប្រធានាធិបតីទី ៤៥ របស់អាមេរិកនោះ?