(ភ្នំពេញ)៖ បុរសម្នាក់ទើបនឹងចេញមកពីផ្ទះមីងវិញគោលបំណងត្រឡប់ទៅផ្ទះនៅម្តុំទួលសង្កែ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកគៀរ បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់។

ហេតុការណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦​ តាមបណ្តោយផ្លូវ៧០ នៅចំណុចជិតថ្នល់រទះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់សេរី អាយុ ២៨ មុខរបរជាងតងស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុគាត់ ទើបនឹងចេញមកពីផ្ទះមីងនៅម្តុំវត្តភ្នំ ហើយគោលបំណងគាត់ចង់ត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូម៉ាកឃ្លីក០១១ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកភ្នំពេញ1A5383 បើកបរតាមបណ្តោយផ្លូវ៧០ក្នុងទិសដៅពីកើត​ ទៅលិចខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានរថយន្តមួយគ្រឿង មិនចាំម៉ាកមិនចាំស្លាកលេខបើកលឿនហើយ មកគៀរគាត់បណ្តាលឲ្យគាត់ដួលសម្លាប់ រងរបួសបែកមុខបែកមាត់។

តែបើកតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលដែលប្តីគាត់ដួលសម្លាប់នោះ គឺមានរថយន្តសង្គ្រោះមួយគ្រឿង មិនមានស្លាកលេខ បានដឹកអ្នកជំងឺមានគ្រោះថ្នាក់នៅស្ពានជ្រោយចង្វារ រងរបួសបាក់ដងកាំបិតហើយ ពេលដែលរថយន្តសង្គ្រោះបានដឹកមកតាមផ្លូវ៧០ ក៏ឃើញប្តីគាត់ដែលរងគ្រោះដូចខាងលើ ក៏ឈប់ដឹកថែមមួយទៀត ហើយប្រពន្ធគាត់ បានសួរថាដឹកយកទៅមន្ទីរពេទ្យណា ភ្លាមៗនោះខាងរថយន្តសង្គ្រោះ តបថាដឹកយកទៅមន្ទីរពេទ្យកាលម៉ែត លុះពេលមួយសន្ទុះក្រោយមកប្រពន្ធគាត់ បានទៅដល់មន្ទីរកាលម៉ែត ហើយសួរខាងមន្ទីរពេទ្យ អត់មានអ្នកជំងឺនោះទេចឹង បន្ទាប់មកបងប្អូនជនរងគ្រោះ បានឲ្យប្រពន្ធតេទៅសួរប្តីទើបដឹងថា នៅមន្ទីរពេទ្យសម្រាកព្យាបាលសួគា៌ នៅម្តុំស្ពានដែក។

លុះពេលដែលជនរងគ្រោះដឹងខ្លួនប្រពន្ធគាត់ បានសួរទៅប្តីគាត់ថាខ្សែដៃ របស់ប្តីឯងទៅណាហើយប្តី ក៏បានតបថាមុនពេលដែលគាត់ឡើង លើរថយន្តគឺពេទ្យគាត់ បានចាក់ថ្នាំអស់មួយម្ជុល ទើបសន្លប់ដោយមិនដឹងខ្លួន លុះពេលដឹងខ្លួនឡើងបាត់អស់ខ្សែដៃទំម្ងន់ផ្លាទីនចំនួន៥ជី លុះឯអ្នករងរបួសធ្ងន់បាក់ដងកាំបិត បាត់អស់ខ្សែកមួយខ្សែទៀត។

បើកតាមសំដីរបស់មន្ទីរពេទ្យសួគា៌ បានប្រាប់ឲ្យដឹងថាគាត់អត់បានស្គាល់រថយន្ត ដែលគាត់ដឹកអ្នកជំងឺមកព្យាបាលនោះទេ ពេលដែលរថយន្តសង្គ្រោះ បានដឹកមកដល់មុខមន្ទីរពេទ្យ របស់គាត់បានស្រែកឲ្យជួយផង លុះពេលដែលអ្នកជំងឺចូលដល់ក្នុងមន្ទីរពេទ្យ ស្រាប់តែរថយន្តសង្គ្រោះនោះ បើកចេញទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះ ដែលបាក់ដងកាំបិតមិនបាន ទៅដាក់ពាក្យបណ្តឹងនោះទេ ដើរចេញឡើងកង់បី ជិះចេញទៅបាត់៕