(ភ្នំពេញ)៖ ទីបំផុត! ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានស្នើសុំផ្ទាល់មាត់ ទៅកាន់រដ្ឋសភា ដើម្បីសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាព Fresh News មុននេះបន្តិច។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ខាងរដ្ឋសភា បានទទួលសំណើរផ្ទាល់មាត់ពីគណបក្សសង្គ្រោះជាតិ ដើម្បីសុំចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋសភា នៅមិនទាន់បានទទួលលិខិតជាផ្លូវការនៅឡើយទេ ពោលតាមផ្ទាល់មាត់ប៉ុណ្ណោះ៕