(អវកាស)៖ ប្រហោងខ្មៅ ឬ Black Hole ពិតជាវត្ថុអវកាសដែលស្ថិតនៅឆ្ងាយសែនឆ្ងាយ ហើយមាន ទាំងនៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ របស់យើងនឹងនៅកាឡាក់ស៊ីធំៗផ្សេងទៀត នៅក្នុងចក្រវាឡនេះ ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ នៅតែមិនទាន់អាចកំណត់រូបភាពឲ្យបានច្បាស់លាស់ ថាវាជាអ្វី និងមាន អំណាចពិប្រាកដដូម្តេចឡើយ។ នេះបើតាមការចេញផ្សាយដោយ CNN នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រហោងខ្មៅ ដែលធំជាងអ្វីដែលគេធ្លាប់បាន រំពឹងទុកកាលពីមុនទៅទៀត។ ប្រហោងខ្មៅនេះ ត្រូវបានកែវយឺតយក្ស ចាប់បាននៅចំកណ្តាល កាឡាក់ស៊ីមួយមានឈ្មោះថា SAGE0536AGN ស្ថិតនៅចម្ងាយ ២ពាន់ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដីយើង ហើយអ្នកវិទ្យាសាស្ត្របានគណនាថា កាឡាក់ស៊ី នេះយ៉ាងហោចណាស់ក៏មានអាយុកាល ៩ពាន់លានឆ្នាំដែរ។

ដោយសារតែកាឡាក់ស៊ី SAGE0536AGN មានទំហំធំដែរ ដូច្នេះប្រហោងខ្មៅរបស់វា ត្រូវបានគេ មើលឃើញថា មានទំហំធំលើសបីដង ដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានកន្លងមក។ តាមការ អះអាងរបស់អង្គការ NASA ប្រហោងខ្មៅដ៏ធំអស្ចារ្យនេះមានទំហំស្មើនឹងព្រះអាទិត្យរបស់យើង ៣៥០,០០០,០០០ ដង។

គួរបញ្ជាក់ថា កាឡាក់ស៊ី SAGE0536AGN អាចជាកាឡាក់ស៊ីដ៏ចំលែកមួយក៏ថាបាន ព្រោះវា ហាក់មិនដូចទៅនឹងកាឡាក់ស៊ីនានាឡើយ។ ដូច្នេះអ្វីៗកំពុងតែរង់ចាំការសិក្សាស្វែងយល់បន្ថែមទៀត៕