(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗជាច្រេីនចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃផែនការងារចរាចរណ៍ ដូចជា៖ ពង្រឹងអំពីរបៀបរបបការងារ ពង្រឹងអំពីសំណុំរឿងករណីគ្រោះថ្នាក់ដោះស្រាយឱ្យមានសម្លាភាព និងត្រឹមត្រូវតាមច្បាប់ ពង្រឹងលេីសុជីវធម៌ សីលធម៌របស់មន្ត្រីអនុវត្តច្បាប់ ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឱ្យបានសមរម្យ ធ្វេីការសហការជាមួយសាខាគយខណ្ឌ ដេីម្បីប្រគល់រថយន្តអត់ពន្ធដែលសមត្ថកិច្ចឃាត់បាន។

ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ឯក​ ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសលោកបានអញ្ជេីញជួបសំណេះសំណាល និងណែនាំកិច្ចការសំខាន់ៗជាមួយថ្នាក់ដឹកនាំផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួម ពីលោក​ស្នងការរង​ លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ លោកអធិការរងទទួលផែនការងារនគរបាលចរាចរណ៍ខណ្ឌទាំង១៤​ និងលោកប្រធានក្រុមគោលដៅ​ បញ្ជាចរាចរណ៍ទាំងអស់​ សរុបចំនួន ៨៣ ។

ក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ឯក​ ស ថេត បានធ្វេីការកោតសរសេីរដល់មន្ត្រីភាគច្រេីនបានចូលរួមអនុវត្តការងារ បំពេញតួនាទីភារកិច្ច ក្នុងការសម្រួលចរាចរណ៍ ធ្វេីសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋបានយ៉ាងល្អ លេីកលែងមន្ត្រីតិចតួចដែលអនុវត្តមិនបានត្រឹមត្រូវ ហេីយមន្ត្រីទាំងនោះ ក៏បានដកមកបញ្ឈរជេីង ដកសក្តិ ធ្វេីកិច្ចសន្យា ណែនាំអប់រំ រួចហេីយដែរនាពេលកន្លងមកនេះ៕