(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា លើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយការងារអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការង នាយ នាយរងការិយាល័យ ជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:ទាំង៤ និងនាយប៉ុស្តិ៍ទាំង៦៧។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធ ដែលបំពេញការងារបានលទ្ធផលល្អគួជាទីមោទន:។

ទន្ទឹមគ្នានោះលោកក៏បានដាក់ចេញផែនការជំរុញដល់កម្លាំងនគរបាលគ្រប់ផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងវិន័យ០០៦ ពង្រឹងការងាបង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ ពិសេសការអនុវត្តន៍នីតិវិធី ពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន ពង្រឹងលើការងារសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា ត្រូវពន្លឿការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋគ្រប់អាយុ និងពលរដ្ឋហួសសុពលភាពឲ្យបានទាន់ពេលវេលា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់ និងយកចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អណត្តិទី៦ ឆ្នាំ២០២៣ បានទាន់ពេលវេលា៕