(ភ្នំុពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួប និងថ្លែងអំណរគុណអង្គការ និងស្ថាប័នដែលបានចូលរួមចំណែកក្នុងការបោះពុម្ពសៀវភៅ «កម្ពុជា ក្រោមក្រសែភ្នែកពិភពលោក» ដែលផលិតដោយក្រសួងព័ត៌មាន។

សៀវភៅ «កម្ពុជា ក្រោមក្រសែភ្នែកពិភពលោក» ដែលផលិតដោយក្រសួងព័ត៌មាន បានប្រគល់ជូនដល់អង្គការ និងស្ថាប័នដែលបានរួមចំណែកក្នុងការបោះពុម្ពសៀវភៅនេះក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងបណ្តារអង្គការ និងស្ថាប័នពាក់ព័ន្ធដែលបានធ្វើទ្បើងនៅទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២។

តាមការបញ្ជាក់របស់លោក Patrick Dupire ជាអ្នកនិពន្ធ និងជាទីប្រឹក្សាប្រពន្ធ័ផ្សព្វផ្សាយ ដែលជាអ្នកថតរូបលំដាប់អន្តរជាតិ បានអោយដឹងថា សៀវភៅនេះត្រូវធ្វើការបកប្រែជាភាសាអង់គ្លេស បារាំង និងភាសាចិន សម្រាប់សៀវភៅកម្ពុជាក្នុងក្រសែភ្នែកពិភពលោក ឬការសំលឹងមកព្រះរាជាណាចក្រអឆ្ឆរិយៈ មានចំនួន១៣០ ទៅ១៤០ទំព័រ។ ហើយចំពោះរូបភាពមួយចំនួនដែលបានដាក់បញ្ចូលក៏មានអ្នកថតរូប ជាជនជាតិខ្មែរ ដែលមានទេពកោសល្យ និងស្នាដៃល្អៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ បណ្តាអង្គការ និងស្ថាប័ន ដែលបានចូលរួមចំណែកក្នុងការបោះពុម្ពសៀវភៅនេះ បានសម្តែងនៅទឹកចិត្តរីករាយ និងថ្លែងអំណរគុណដល់ក្រសួងព័ត៌មានដែលបានផ្តល់ឱកាសរួមចំណែកក្នុងការបោះពុម្ពសៀវភៅនេះទ្បើង។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណដល់អង្គការ និងស្ថាប័នដែលបានរួមចំណែកក្នុងការបោះពុម្ពសៀវភៅនេះទ្បើង។ សម្រាប់ការបោះពុម្ពសៀវភៅនេះ គឺដើម្បីបង្ហាញដល់មជ្ឍដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំងទិដ្ឋភាពនយោបាយ វប្បធម៌ ទំនៀបទំលាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាដើម។

សៀវភៅនេះដែរ ក៏បានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត គឺការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលពានរង្វាន់ «សន្តិភាព ស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយនេះ គឺការលើកសរសើររបស់អតីត ប្រធានសភាតំណាងរាស្រ្តទី៥០ របស់សហរដ្ឋអាមេរិក ដោយបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកសេ្នហាជាតិមួយរូប ហើយជាអ្នកដែលនាំប្រទេសរួចផុតពីសង្រ្គាមស៊ីវិលដ៏អាក្រក់៕

ការរៀបចំបោះពុម្ភសៀវភៅស្តីពីកម្ពុជាឆ្នាំ២០២២ មានប្រមាណជាង ១០០ទំព័រ ផ្តោតសំខាន់លើរូបភាព ហើយសម្រាប់ខ្លឹមសារអត្ថបទខ្លីៗមានជាភាសា ខ្មែរ អង់គ្លេស បារាំង និងភាសាចិន៕