(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ កងកម្លាំងប្រដាប់ទាំង៣ ប្រភេទ យុវជន សិស្សានសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រារព្ធពិធីអបរអរសាទខួបអនុស្សាវរីយ៍លើកទីទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ១៩៧៨ - ២ ធ្នូ ២០២២) នៅបរិវេណវិមាន២ធ្នូ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរម្លឹកខួបទី៤៤ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលផ្តើមចេញពីឃុំ ២ធ្នូ។

ស្មារតី ២ធ្នូ និងស្មារតី ៧ មករា និងនៅស្ថិតស្ថេរជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ និងសាច់ស្រស់ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពួកអាវខ្មៅ។

ក្នុងឱកាសនោះ អភិបាលខេត្តក្រចេះ បានអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃគណកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិខេត្តក្រចេះ និងអាជ្ញាធរនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ នៃរដ្ឋបាលស្រុកស្នួល និងរដ្ឋបាលឃុំទាំង៦ ដែលបានសហការគ្នាយ៉ាងជិតស្និតរៀបចំកម្មវិធីនេះឡើង ដែលមានសមាជិកចូលរួមប្រមាណជាង ៥ពាន់នាក់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងរំដោះប្រទេសជាតិចេញពីរបប ប៉ុលពត ជួយសង្គ្គ្រោះអាយុជីវិតប្រជាជនឱ្យរួចផុតពីមហន្តរាយ នៃរបបអាវខ្មៅ និងស្ដាកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតប្រជាជន ឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបយង់ឃ្នង់ប៉ុណ្ណោះទេ ថែមទាំងជួយស្ដារកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការប្រែមុខប្រែមាត់ថ្មី ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ។

លោក វ៉ា ថន បានលើកឡើងថា៖ «រណសិរ្ស ២ធ្នូ គឺជាបុព្វការីដ៏ធំធេងតែមួយគត់ ដែលមកនូវមហាជ័យជំនះ ៧ មករា ១៩៧៩ ដែលជំរុញឱ្យនយោបាយឈ្នះឈ្នះ ធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។ ប៉ុន្តែទំរាំមានថ្ងៃនេះ យើងក៏បានធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនជំពូកមកហើយ។ ឥស្សរជន អត្តីយុទ្ធជន អ្នកស្នេហាជាតិកម្ពុជា ជាច្រើនបានពលីជីវិតបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុមាតុភូមិ ដោយមិនស្ដាយស្រណោះអាយុជីវិតឡើយុ»

បន្ថែមពីនេះលោកបន្តទៀតថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ។

មានមតិសំណេះសំណាលក្នុងអង្គមិទ្ទិញ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់ថា៖ «បងប្អូនមកជួបជុំគ្នាថ្ងៃនេះដើម្បីចូលរួមពីប្រារពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ ជាថ្ងៃបង្កើតរណសរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ២ធ្នូ ឆ្នាំ២០២២ គឺ៤៤ឆ្នាំហើយ ថ្ងៃ២ធ្នូនេះ ជាថ្ងៃចងចាំបើគ្នាន ២ ធ្នូ ១៩៧៨ ទេអត់មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ហើយបើគ្មាន៧ មករា ១៩៧៩ទេ ច្បាស់ជាគ្មានថ្ងៃនេះទេ គ្មានទាំងក្មួយទៀត ហើយតំលៃនៃការចង់ចាំនេះសំខានណាស់»

លោកបញ្ជាក់ទៀតថា ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាឱ្យរួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស ២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

លោកក៏បានផ្តាំផ្ញើរដល់កងកម្លាំងសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋត្រូវចូលរួមពង្រឹងទប់ស្កាត់ការពារ រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ បង្រ្កាបមានប្រសិទ្ធភាពខ្ពស់៕