(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងដល់អាជីវករប្រកបរបរហ្វូតូកូពី និងលក់ដូរដែលមានទីតាំងនៅជុំវិញ និងជាប់របងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៤ និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខណ្ឌបឹងកេងកង «សង្ឃឹមថា បងប្អូនអាជីវករប្រកបរបរលក់ និងកន្លែងហ្វូតូកូពី ដែលមានទីតាំងជាប់បរិវេណមណ្ឌលប្រឡងទាំងអស់ ផ្អាកអាជីវកម្មបណ្ដោះអាសន្នដោយគិតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៤:០០នាទី ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២»

រដ្ឋបាលខណ្ឌបឹងកេងកង សង្ឃឹម និងជឿជាក់លើស្មារតីចូលរួមសហការរបស់បងប្អូនអាជីវករ ក្នុងការផ្អាកបណ្តោះអាសន្ន ការលក់ដូរម្ហូបអាហារ សំលៀកបំពាក់ និងកន្លែងហ្វូតូកូពី ដែលស្ថិតនៅជុំវិញ និងជាប់មណ្ឌលប្រឡងទាំងអស់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង៕

ខាងក្រោមជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ៖