(ភ្នំពេញ)៖ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានទទួលមរណភាពនាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០៖៥៦នាទីព្រឹក ក្នុងជនន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹក បានបញ្ជាក់ថា សពលោក ម៉ី លីហួត តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅផ្ទះលេខ៨៩A ផ្លូវលេខ១ បុរីហុងឡាយ (លូ៥) ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីគោរពវិញ្ញាណក្ខន្ធ ចាប់ផ្តើម នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២៖០០ នាទីរសៀល សពនឹងត្រូវរំកិលចេញពីគេហដ្ឋាន ដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋានវត្តពោធិ៍ចិនតុង។

ព័ត៌មាននេះ ចាត់ទុកជាសេចក្ដីអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសពមេត្តាជ្រាប និងជ្រាបជាព័ត៌មាន និងសូមមេត្តាអញ្ជើញចូលរួមពិធីបុណ្យសព៕