(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា ដែលទទួលបានគ្រឿងឥស្សរិយយស Odre de la Pléiade (Grade de Commandeur) របស់សភាប្រើប្រាស់ភាសាបារាំង។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ថា «ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺពិតជាស័ក្តិសមចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសក្នុងតួនាទីជាប្រធានក្រុមសភាជាតិកម្ពុជា-APP នៃព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត មានស្នាដៃ និងសកម្មភាពយ៉ាងលេចធ្លោ ដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ»៕