(ភ្នំពេញ)៖ លោកជំទាវ ស៊ាក សាំង សកាពុន ភរិយារបស់សពឯកឧត្តម សកាពុន អតីតតំណាងរាស្រ្តខេត្តពោធិ៍សាត់ បានទទួលមរណភាព កាលពីវេលាម៉ោង៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សពលោកជំទាវ ស៊ាក សាំង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ នឹងប្រារពឡើងនៅថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៣រសៀល។

ការផ្សព្វផ្សាយដំណឹងមរណភាព លោកជំទាវ ស៊ាក សាំង ចាត់ទុកជាការជូនដំណឹងដល់បងប្អូនញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមកម្មវិធីបុណ្យសពទៅតាមសទ្ធាជ្រះថ្លា៕