(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។

កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធ ដែលជាតំណាងក្រសួងស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញ JICA ។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

* មតិស្វាគមន៍បើកកិច្ចប្រជុំដោយ លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប

* អានរបាយការណ៍ កិច្ចពិភាក្សា និងសំណួរ-ចម្លើយ ដឹកនាំសម្របសម្រួលដោយ លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប

* ចំណាប់អារម្មណ៍បិទកិច្ចប្រជុំដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គ.ជ.ប៖