(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ាន និង លេខ១២ ក្នុងចំណោមប្រទេសទាំងអស់ដែលបញ្ជូនកងទ័ពមួកខៀវទៅតាមបណ្តាប្រទេសនានាលើពិភពលោក។

លោកបានឲ្យដឹងបែបនេះ ពេលចូលរួមពិធីបើកសិក្ខាសាលាស្តីពី «យេនឌ័រ ច្បាប់ និងជម្លោះប្រដាប់អាវុធ៖ នៅចំណុចប្រសព្វនៃច្បាប់មនុស្សធម៌អន្តរជាតិ និងរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ» នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

បើតាមលោកប្រមុខការទូត ចាប់តាំងពីឆ្នាំ២០០៦ មក កងទ័ពមួកខៀវកម្ពុជា ជាង ៨,០០០ នាក់បានចុះបេសកកម្មនៅប្រទេសចំនួន៩ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្ននេះ ១១៨ នាក់ ក្នុងចំណោម ៨០១ សរុប គឺជាស្ត្រី៕