(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ និងភរិយាព្រមទាំងក្រុមគ្រួសារបានប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុបទាន និងឆ្លងចេតិយ៍នៅវត្ត​ព្រះធាតុភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ​ដើម្បី​ឧទ្ទិសកុសលផលបុណ្យ​ជូនដល់ឧបាសិកាប៉ែន យឺនក៏ដូចជាបុព្វការីជនមានញាត្តិការ​ទាំង៧សន្តាន ដែលបានចែកកាយរំលាយឋាន​ទៅកាន់​បរលោក​ផុតហើយ។

ពិធីនេះរៀបចំឡើងនៅក្នុងបរិវេនវត្តព្រះធាតុនាល្ងាចថ្ងៃទី១៩ លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ជាកិច្ចឆ្លងបុណ្យទក្ខិណានុបទាន។

ក្នុងឱកាសបុណ្យទក្ខិណានុបទាន ខាងលើនេះដែរលោក​ ប្រាជ្ញ​ សីហា​ នឹងភរិយាក៏បានប្រគេនបច្ច័យ ជាង២លានរៀល​ នឹងប្រាក់ដុល្លារ​ ១២៦៥​ ដុល្លារ​ ជូនព្រះចៅអធិការវត្ត​ ដើម្បីយកទៅកសាង​វត្តបន្ថែមទៀត​ ៕​