(ភ្នំពេញ)៖ សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន (People Communication and Support Association) គឺជាសមាគមថ្មីមួយនៅកម្ពុជា ដែលត្រូវបានបង្កើតដោយលោក យៀ ឆាងឈីង (Ye Changqing) ប្រធានសមាគម ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជាជាមួយប្រជាជនចិន សហការចែករម្លែកនូវវប្បធម៌ ទំនៀមទម្លាប់ប្រជាជនខ្មែរនិងបរទេស ផ្សព្វផ្សាយនិងលើកម្ពស់ការអនុវត្តច្បាប់ រួមនឹងការសហការកៀរគរវិនិយោគបរទេស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក យៀ ឆាងឈីង បានចាត់ទុកប្រទេសកម្ពុជាដូចជាស្រុកកំណើតទី២របស់លោក ហើយប្ដេជ្ញាចូលរួមធ្វើឱ្យប្រទេសនេះបន្តការរីកចម្រើនទៅមុខ។

លោកប្រធាន យៀ បានឱ្យដឹងដែរថា សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ហើយទទួលបានកិត្តិយសពីឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសមាគមកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕

ខាងក្រោមនេះគឺជាវីដេអូរបស់ប្រធានសមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន៖