(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក គង់ សំសា​រ៉េ​ត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការរឹបអូស រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ឆ្នាំ2011 ពាក់ស្លាកលេខ ភ្នំពេញ 2S​-3553 ជាកម្មសិទិ្ធរបស់ជនជាតិឥណ្ឌា ដោយសារតែម្ចាស់រថយន្ដបាន​ខ្ចីលុយពីធនាគារ ហើយគ្មាន​លុយសង់ធនាគារវិញ។

ប្រតិបត្តិការរឹបអូសរថយន្ដនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខAA៨ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមលោក គង់ សំសា​រ៉េ​ត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយបានទទួលពាក្យបណ្ដឹង​ពីធនាគារមួយ ដែលប្ដឹងទៅម្ចាស់រថយន្ដថា បានខ្ចីលុយពីធនាគារ​៧ម៉ឺនដុល្លារ រយៈពេលប្រមាណ​៥ឆ្នាំមកហើយ មិនមានទូទាត់សង់វិញ​​តាមកាលបរិច្ឆេទ​នោះទេ ទើបនៅរសៀលនេះ សមត្ថកិច្ចធ្វើការរឹបអូន​រថយន្ដយកតែម្ដង ដើម្បីចាត់ការតាមនីតិវិធី៕