(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​ ២២​ មិថុនា​ ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច​) បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៩​ករណី ​ឃាត់​មនុស្ស​១១​នាក់ ​មុខសញ្ញា​ជួញដូរ៦​នាក់ មុខសញ្ញា​ប្រើប្រាស់​៥​នាក់ និងដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ២​កញ្ចប់​ធំ​ និង​២០​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន ​(wy) ៣.១៥​ក្រាម​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

ជនសង្ស័យទាំង១១នាក់ ត្រូវបានឃាត់ខ្លួននៅ៖ ​ភ្នំពេញបង្ក្រាប​៥​ករណី​ ឃាត់ខ្លួន​៧​នាក់ ដកហូតថ្នាំ​មេ​តំ​ហ្វេ​តា​មីន ​(ice) ២​កញ្ចប់​ធំ​ និង​១៤​កញ្ចប់​តូច, ខេត្ត​កណ្ដាលបង្ក្រាប​១​ករណី​ ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ (ice) ៦​កញ្ចប់​តូច​, ខេត្តបាត់ដំបង ​បង្ក្រាប​១​ករណី​ ឃាត់ខ្លួនម្នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន ​(wy) ៣.១៥​ក្រាម​ និងខេត្ត​ត្បូងឃ្មុំ​បង្ក្រាប​ ២​ករណី​ (​ដីការ​ ឃាត់ខ្លួន​២​នាក់៕