(អាល្លឺម៉ង់)៖ បុរសពាក់ម៉ាសម្នាក់ជាមួយនឹងអាវុធមួយដើម និងពាក់ដោយគ្រឿងរំសេវនៅចង្កេះ បានបើកការបាញ់ប្រហារ នៅរោងកុនមួយកន្លែងក្នុងតំបន់ Viernheim ជាតំបន់តូចមួយ នៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ ជិតទីក្រុង Frankfurt បានបណ្តាលឲ្យរងរបួសមនុស្ស ចន្លោះពី២០ទៅ៥០នាក់ ហើយខ្មាន់កាំភ្លើងបានលាក់ខ្លួននៅក្នុងរោងភាពយន្តនោះ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយមុននេះបន្តិចនៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។ 

សារព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងប៉ូលិសកំពុងធ្វើដំណើរ​ ទៅកាន់កន្លែងកើតហេតុ។ ភ្លាមៗនេះប៉ូលិស មិនអាចសុំការបកស្រាយបាននោះទេ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ៕