(​ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិឲ្យ​ដឹង​ថា​ នៅថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៣​លើក​ (​យប់​៧​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ រង​របួសធ្ងន់​៩​នាក់​​ និង​របួសស្រាល​៤​នាក់​ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២១​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង​,​ រថយន្ត​ធុន​ធំ១​គ្រឿង​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​, ​ប្រជែង​២​លើក​,​ បត់​គ្រោះថ្នាក់​១​លើក,​ មិន​គោរព​សិទ្ធិ​១​លើក​,​ ស្រវឹង​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​ (​យប់​៥​នាក់​)​។​

​នៅពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៤,០០២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៩១៧​គ្រឿង​ និង​ពិន័យ​សរុប​ ២,០៨៥​គ្រឿង​៕​