(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​ ២៣​ មិថុនា​ ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៨​ករណី ​ឃាត់​មនុស្ស​១៤​នាក់​ (​ស្រី​២​នាក់​) ក្នុងនោះ មុខសញ្ញា​ជួញដូរ​៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៦​នាក់ ដកហូតថ្នាំប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ice) ១០.៨៧​ក្រាម​ និង​៨​កញ្ចប់​តូច​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ ​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​១​ករណីឃាត់ខ្លួន​ម្នាក់, ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប២​ករណី​ ​ឃាត់ខ្លួន​៣​នាក់, ​ខេត្តបាត់ដំបង បង្ក្រាប១​ករណី​ ​ឃាត់ខ្លួន​៥​នាក់ ​(ប្រុស), ​ខេត្តកំពង់ឆ្នាំង​ បង្ក្រាប១​ករណី​ (​ដីការ​) ​ឃាត់ខ្លួន​ម្នាក់, ខេត្ត​ស្វាយ​រៀង​ បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់, ខេត្ត​ពោ​ធ៍​សាត់​ បង្ក្រាប១​ករណី​ (​ដីការ​) ​ឃាត់ខ្លួនម្នាក់ និងខេត្ត​កោះកុងបង្ក្រាប ១​ករណី ឃាត់ខ្លួន​២​នាក់ ​(​ស្រី​)៕​