(ភ្នំពេញ​)៖​ របាយការណ៍ ​ពី​នាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​ (យប់២​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ រង​របួសធ្ងន់​៤​នាក់​ និង​របួសស្រាល​៤​នាក់​​។

ប្រភពព័ត៌មានដដែល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៦​គ្រឿង​ រួម​មាន​ម៉ូតូចំនួន​១៣​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ ល្មើស​ល្បឿន​៤​លើក​​, ​ប្រជែង​២​លើក​,​ បត់​គ្រោះថ្នាក់​១​លើក​,​ មិន​គោរព​សិទ្ធិ​១​លើក​,​ស្រវឹង​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​ (​យប់​៥​នាក់​)​។​

​នៅថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៣,៥១០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៧៥៣​គ្រឿង​ និង​ពិន័យ​សរុប​១,៧៥៧​គ្រឿង​៕​