(ណូវ៉ែលហ្សេឡង់)៖ ក្រុមការងារយុវជនគណបក្សប្រជាជន ប្រចាំទីក្រុង Auckland​ និងទីក្រុង Hamilton ប្រទេសណូវ៉ែលហ្សេឡង់ បានរៀបចំមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងការប្រកាសបញ្ជូលសមាជិកបក្សថ្មី។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ដ្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងលោក កៅ ថាច ប្រធានក្រុមការងារប្រចាំតំបន់ទី៥ ក្រុង Auckland និងក្រុង Hamilton ព្រមទាំងសមាជិកសមាជិកាជាច្រើនរូបទៀតផងដែរ៕