(សូម៉ាលី)៖ សារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច​ឲ្យដឹងថា ករណីវាយប្រហាររថយន្តផ្ទុកគ្រាប់បែក និងបាញ់ប្រហារលើសណ្ឋាគារដ៏ធំមួយ នៅសូម៉ាលី សម្លាប់១៤នាក់ និង២៥នាក់រងរបួស។

សណ្ឋាគារដ៏ធំមួយនៅក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី ត្រូវបានក្រុមសកម្ម ប្រយុទ្ធដែលគេសង្ស័យថា ជាពួកអាល់ សាបាអាប់ (al-Shabaab) ធ្វើការបំផ្ទុះគ្រាប់បែកឲ្យរង្គោះរង្គើ ជាមុន រួមក៏នាំបក្សពួកប្រដាប់ ដោយអាវុធសម្រុកចូលវាយប្រហារជាក្រោយ។

សណ្ឋាគារខាងលើនេះ មានឈ្មោះថា Nasahablood ដោយរហូតមកដល់ពេលនេះ កងកម្លាំង សូម៉ាលី និងក្រុមប្រដាប់អាវុធកំពុងតែ បាញ់បោះដាក់គ្នានៅឡើយ។ មិនទាន់មានប្រភពណាមួយ ចេញមុខអះអាងថា មានមនុស្សប៉ុន្មាននាក់ស្លាប់ ឬរងរបួសនៅឡើយទេ ដោយព័ត៌មានលម្អិត នឹងមានចេញផ្សាយនាពេលបន្តិចទៀត៕