(ភ្នំពេញ​)៖​ របាយការណ៍​ពី​នាយកដ្ឋាននគរបាលចរាចេណ៍​ និង​សណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ (​យប់​៣​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​៥​នាក់​ (​ប្រុស​)​ និង​របួសស្រាល​៧​នាក់​ (​ស្រី​៣​នាក់​)​។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៤​លើក​, ​ប្រជែង​៣​លើក​ (​ស្លាប់​២​នាក់​)​ ,​ បត់​គ្រោះថ្នាក់​១​លើក​ ,​ មិន​គោរព​សិទ្ធិ​ ២​លើក​ (​ស្លាប់​២​នាក់​),​ ងងុយដេក​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១០​នាក់​ (​យប់​៦​នាក់​)។​

​នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៤៩៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​៩៦៧​គ្រឿង​ និង​ពិន័យ​សរុប​១,៥២៨​គ្រឿង​៕​