(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ ខណៈអ្នកជាសះស្បើយចំនួន៣នាក់

២៖ កូរ៉េខាងជើង បិទរដ្ឋធានីព្យុងយ៉ាង ក្រោយការកើនឡើងករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង

៣៖ បារាំង សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា

៤៖ សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញពីជំហរគាំទ្រ ហ្វាំងឡង់ និងស៊ុយអែត ចូល NAT

៥៖ ប្រតិភូវិនិយោគបារាំង ជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ពួកគេមានជំនឿចិត្តលើការវិនិយោគនៅកម្ពុជា ព្រោះមានពលរដ្ឋចំណូលមធ្យមច្រើន

៦៖ លោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន

៧៖ កម្ពុជាបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣ ពី ៦.៦ភាគរយ មកនៅត្រឹម ៥.៦ភាគរយ

៨៖ ឯកសារសំងាត់មួយចំនួន ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence

៩៖ លោក វង្សី វិស្សុត៖ កម្ពុជាមានបំណុលសាធារណៈតិចជាងគេនៅអាស៊ាន បន្ទាប់ពីប្រុយណេ, ត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានបំណុល ៩ ៩៧២លានដុល្លារ

១០៖ លោក Chris Hipkins ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសនូវែលសេឡង់

១១៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ការបើកឡើងវិញនៃសេដ្ឋកិច្ចចិន ជាឱកាសរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

១២៖ ប្រធានាធិបតីបេឡារុស អះអាងថាលោកទទួលបានសំណើចុះ «សន្ធិសញ្ញាមិនឈ្លានពាន» ជាមួយអ៊ុយក្រែន

១៣៖ រដ្ឋមន្ត្រី ថោង ខុន៖ បុណ្យចូលឆ្នាំចិន៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេស១លាននាក់

១៤៖ របាយការណ៍៖ អាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ Leopard 2 ឱ្យអ៊ុយក្រែន

១៥៖ ក្រសួងការបរទេស បង្ហាញលទ្ធផលទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

១៦៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីព្រមានថា រថក្រោះរបស់អាមេរិកនឹងត្រូវ «កម្ទេច» នៅអ៊ុយក្រែន

១៧៖ ប្រមុខការទូតកម្ពុជា-ជប៉ុន ឯកភាពបន្តកម្មវិធីសម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា ក្រោយខកខានដោយសារកូវីដ១៩

១៨៖ ឥណ្ឌាអញ្ជើញរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ចូលរួមកិច្ចប្រជុំមួយនៅខែឧសភា ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះ

១៩៖ ប្រមុខការទូតកម្ពុជា-ជប៉ុន សម្តែងការពេញចិត្តចំពោះភាពល្អប្រសើរបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងទ្វេភាគី

២០៖ ប្រមុខណាតូរំពឹងថា សមាជិកនឹងបង្កើនគោលដៅនៃការចំណាយលើវិស័យយោធា កាន់តែខ្ពស់ថែមទៀត

- ព័ត៌មាន Fresh News Plus

១៖ បណ្ដាប្រទេសស្ទើរទាំងអស់ បានសាទរ និងអះអាងពីការចូលរួមប្រកួត “គុនខ្មែរ” ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

២៖ Tesla គ្រោងវិនិយោគជាង ៣ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រ Gigafactory របស់ខ្លួននៅក្នុងរដ្ឋ Nevada

៣៖ Elon Musk ត្រូវបានក្រុមហ៊ុនចក្រភពអង់គ្លេសដាក់ពាក្យប្តឹងជុំវិញការមិនព្រមបង់ថ្លៃជួលការិយាល័យរបស់ Twitter

៤៖ Nokia ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ាតង់ 5G ថ្មីជាមួយ Samsung

៥៖ ផលិតករល្បី James Cameron ក្លាយជាអ្នកដឹកនាំរឿងដំបូងគេបង្អស់ក្នុងលោក មានភាពយន្តដល់ទៅ៣រឿង រកចំណូលបានលើសពី ២ពាន់លានដុល្លារ

៦៖ បិទការចរចា! ពេលនេះ Justin Bieber សម្រេចលក់កម្មសិទ្ធិចម្រៀង ក្នុងតម្លៃ ២០០លានដុល្លារឲ្យទៅក្រុមហ៊ុន «Hipgnosis Songs Capital»


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)