(ភ្នំពេញ)៖ បុរសជនជាតិអូស្ត្រាលី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃសាសនាគ្រិស្តនៅក្នុងប្រទេស បានបង្ហាញការកោតសរសើរដល់ការ រីកចម្រើននៅកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន។

បុរសជនជាតិអូស្ត្រាលីរូបនេះ បានចូលមកធ្វើសកម្មភាពផ្សព្វផ្សាយ សាសនាគ្រិស្ត នៅក្នុងប្រទេសកម្ពុជារយៈពេល២០ឆ្នាំមកហើយ។ លោកបានរៀនភាសាខ្មែរ ហើយអាចនិយាយ ស្តាប់ និងសរសេរភាសាខ្មែរ បានយ៉ាងល្អ។ មិនត្រឹមតែរៀនសូត្រភាសាខ្មែរប៉ុណ្ណោះទេ លោក ក៏បានស្វែងយល់ពីវប្បធម៌របស់ខ្មែរផងដែរ។

តាមរយៈការងារផ្សព្វផ្សាយសាសនាធ្វើឱ្យបុរសជនជាតិអូស្ត្រាលីរូបនេះ ធ្វើដំណើរស្ទើរទូទាំងប្រទេសកម្ពុជា។ រយៈពេល ២០ឆ្នាំរស់នៅកម្ពុជា លោកបានមើលឃើញថា កម្ពុជា មានការអភិវឌ្ឍន៍ និងរីកចម្រើនជាខ្លាំង។

លោក ក៏បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យមានសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គម។ លោកចាត់ទុកសម្តេចតេជោ ជាមេដឹកនាំដ៏ខ្លាំងពូកែមួយរូប៕