(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក លី ចាន់សុភក្ដី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា (CBEC) បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាបនិក នៃសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា (CBEC) នៅការិយាល័យណ្ដាលរបស់ខ្លួន នៅរាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំរបស់សមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា បានសម្រេច និងកណត់ដាក់ចេញនូវទិសដៅបេសកកម្ម និងចក្ខុវិស័យសម្រាប់ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីគាំទ្រដល់សហគ្រាស និងម្ចាស់​អាជីវកម្ម​ធុនតូច មធ្យម នៅកម្ពុជា អោយមានការអភិវឌ្ឍន៍បន្ថែមទៀត និងរឹតតែរឹងមាំង ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ និងប្រជាជន ដែលកំពុងប្រកបរបរអាជីវកម្មគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ។

បន្ថែមពីនេះ លោក លី ចាន់សុភក្ដី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា (CBEC) បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាបនិកនៃសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា ឱ្យត្រៀមលក្ខណៈបើកវគ្គបណ្ដុះបណ្ដាលខ្លីៗ ដល់ម្ចាស់អាជីវកម្មធុនតូច និងធម្យម និងបន្ដកិច្ចសហការឱ្យបានល្អបំផុតជាមួយគ្រប់ភាគីពាក់ពន្ធ័ ដើម្បីផ្សព្វផ្សាយនិតិវិធីច្បាប់ពាណិជ្ជកម្ម របស់ក្រសួងពាក់ពន្ធ័នានា ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងអាជីវកម្មតូច ធំ អោយបានយល់ដឹងកាន់តែទូលំទូលាយនិងជ្រាបគ្រប់ម្ចាស់សហគ្រាសតូច ធំ និងម្ចាស់​អាជីវកម្ម​ធុនតូច មធ្យមនៅកម្ពុជា៕