(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៦ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តតាកែវ តាមរយៈការទិញផលិតផលប្រេងម៉ាស៊ីន ម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ៦ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។

បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ៣ទីតាំង រួមមាន៖

* ១៖ ឈ្មោះ សឿ លីថាយ ភេទប្រុស មានមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
* ២៖ ឈ្មោះ ម៉ន រតនា ភេទប្រុស មុខរបរ (មជ្ឈមណ្ឌលថែទាំរថយន្ត) មានទីលំនៅផ្ទះលេខ៩៤E2 ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ
* ៣៖ ឈ្មោះ ម៉ន ស្រីណែត ភេទស្រី មុខរបរប្ដូរប្រេងម៉ាសុីន ត្រាត្យាណង អាស័យដ្ឋានផ្ទះ៤០ ដីឡូត៌ ផ្លូវលេខ២១៣ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា
* ៤៖ ឈ្មោះ ជា ចេង ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ៩៧E0 ផ្លូវ១២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
* ៥៖ ឈ្មោះ ធឿន វិចិត្រ ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ១០E0 ផ្លូវលេខ១៩៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក
* ៦៖ ឈ្មោះ ផូ សម្ផស្ស ភេទប្រុស មុខរបរ តំណាងយានដ្ឋានទីក្រុងចាស់ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៦ទីតាំងខាងលើ បានសន្យា ដូចខាងក្រោម៖

* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាស៊ីន MOBIL កាលពីមុននោះ សន្យានឹងលប់ចេញ
* ៤៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕
សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានផលិតផលសុទ្ធ ១០០% ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេមលូប ខេមបូឌា បានតាមរយះលេខទូរស័ព្ទ៖ 085 979 555/ 085 978 555/089 800 099។
សូមអរគុណ