(កណ្តាល)៖ លោក ប៉ោ សួន អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង សហការី បានដឹកនាំ ប្រារព្ធអង្គមីទ្ទិញអបអរសាទរខួបអនស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្រប្រជាជនកម្ពុជា ២៨ មថុនា ១៩៥១- ២៨ មិថុនា ២០១៦ ដែលមានសមាជិក ចូលរួមចំនួន ៥៧២នាក់ ចូលរួមនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ។

លោក ប៉ោ សួន តំណាងឲ្យនាយឧត្តមសេនិយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនរបស់ គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃកើតរហូត មកដល់បច្ចុប្បន្ន ។

លោក បានសង្កត់ធ្ងន់លើវីរៈភាព ដ៏អង់អាចក្លាហានរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្ស ដែលហ៊ានពលកម្ម គ្រប់បែបយ៉ាងចាកចោលគ្រួសារជាទី ស្រឡាញ់ ដើម្បីដឹកនាំចលនាតស៊ូ ដើម្បីរំដោះប្រទេសជាតិ ពីរបបដឹកនាំដ៏ឃោរឃៅយង់ឃ្នង គឺរបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) រហូតទទួលបានជ័យជំនះ ជាប្រវត្តិសាស្រ្ត នាថ្ងៃ ០៧ មករា ១៩៧៩។ សម្ដេចតេជោ បង្កើតបាន នូវសុខសន្តិភាព ពេញលេញ និង ការអភិវឌ្ឍន៍ ជូនប្រទេសជាតិ និងប្រជាជន រហូតដល់បច្ចុប្បន្ន និង ទៅអនាគត។

លោក ប៉ោ សួន តំណាង នាយឧត្តមសេនិយ៍ កិត្តិបណ្ឌិត បានវត្ថុអនុស្សាវរីយ៍របស់សម្ដេចតេជោ ជូនសមាជិកចូលរួមទាំង៥៧២នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន សារុងមួយ និង ថវិកាមួយម៉ឺនរៀល ផងដែរ៕