(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ លើមុខជំនាញ និងឯកចំនួន១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យជាតិ​ តេជោសន្ដិភាព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។

ការប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងលើនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព។

លក្ខខណ្ឌជ្រើសរើស គឺគ្រប់បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សញ្ជាតិខ្មែរ មានសុខភាព និងកាយសម្បទាមាំមួន ស្មោះត្រង់ រួសរាយរាក់ទាក់ និងមានការតាំងចិត្ដខ្ពស់ក្នុងការធ្វើការងារ គោរព និងអនុវត្ដន៍តាមការចាត់តាំងរបស់មន្ទីរពេទ្យ៕

សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោមនេះ៖