(ភ្នំពេញ)៖ តាមរយៈវីដេអូឃ្លីបខ្លីមួយ នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដំណាលនូវរឿងរ៉ាវមួយនៅពេលជួបប្រជាពលរដ្ឋ ហើយតែងទទួលបាននូវស្នាមថើបពីពួកគាត់។

លោក ហ៊ុន ម៉ាណែត បានលើកឡើងដោយអស់សំណើចថា សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចឲ្យលោក និងលោក ហ៊ុន ម៉ានី ទៅជួយនិយាយជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីកុំឲ្យប្រកាន់សម្ដេច នៅពេលកម្មការិនីចាប់ថើបដោយបង្ហាញពីក្ដីស្រលាញ់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ដទៀតថា លោកហាក់ខុសពីសម្ដេចតេជោ ដោយសារសម្ដេចមានកម្មការិនីចាប់ថើម ប៉ុន្ដែលោកវិញ មានតែលោកយាយៗចាប់ថើប ហើយបន្សល់នូវស្នាមក្លិនស្លាជាប់ថ្ពាល់ថែមទៀតផង។

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖