(បន្ទាយមានជ័យ)៖ ស្របពេលដែលនៅរដូវរំហើយ ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ នៅតែតស៊ូបន្តបង្កបង្កើនផលដំណាំបន្លែរគ្រប់មុខ ដូចជាបន្លែ ផ្លែត្រទ្បាច បានទទួលផលយ៉ាងច្រើនលើសលប់គួរឲ្យកត់សម្គាល់បើទោះបីជាមានប្រជាកសិករខ្លះ បានបោះបង់ដីស្រែចំការទុកចោល ព្រោះតែមិនអាចទ្រាំទ្របាននូវទំនិញ ដែលកំពុងតែហក់ឡើងខ្ពស់ក៏ដោយ។

បើតាមការឲ្យដឹងពីកសិករ រស់នៅភូមិកងវ៉ា ឃុំពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃដីចំនួន១ហិតា ស្ថិតនៅក្បែរតំបន់ភ្នំកងវ៉ា បានឱ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះថា រូបលោកនិងប្រជាកសិករមួយចំនួនទៀត ដែលបានដាំដំណាំបន្លែផ្លែរត្រទ្បាច នាពេលឆ្នាំកន្លងទៅលក់បានតម្លៃខ្ពស់គួរសម ដោយ១គីទ្បូអាចលក់ចេញទៅទីផ្សារ បានតម្លៃពីរពាន់រៀលទៅបីពាន់រៀលក្នុង១គីទ្បូក្រាម។

លោកបន្តថា ចំពោះឆ្នាំនេះដំណាត្រទ្បាចទទួលបានច្រើន តែការលក់ចេញលើទីផ្សារបានថោក ដោយ១គីទ្បូតម្លែប្រាំបីរយរៀលក្នុង១គីក្រាម អាចចុះបន្តទៀត ក៏ពួកគាត់នៅតែដាំ ជាបន្តបន្ទាប់ ហើយឆ្នាំនេះពួកគាត់មិនបានបោះបង់ចោលនូវការ ដាំដំណាំនេះទេ ដោយមិនទុកដីឲ្យទំនេរទ្បើយ ដោយសារតែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងទីផ្សារនៅតែត្រូវការហូបចុកបន្លែដដែល។

ដោយឡែក លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអះអាងថា រដូវនេះជារដូវរំហើយហេតុដូច្នេះប្រជាកសិករគាត់ដាំបន្លែបង្ការបានផលច្រើនមុខ។ សម្រាប់ខេត្តបន្ទាយមានជ័យឆ្នាំនេះតម្លៃបន្លែខ្លះធ្លាក់ចុះ ដូចជាត្រទ្បាច។ ពេលខ្លះកសិករគាត់ដាំច្រើន អ្នកបរិភោគតិច អ្នកទិញក៏តិច អញ្ចឹងការលក់ដូរតម្លៃវាធ្លាក់ចុះទៅតាមនឹងដែរ។

លោកបន្តថា បន្លែខ្លះលក់បានតម្លៃខ្ពស់ជាង ដោយអ្នកបរិភោគនិយម ហូបចុកច្រើន ហើយដោយពេលបច្ចុប្បន្ននេះកសិក កំពុងតែប្រមូលផលច្រើនមុខ បានចំនួនច្រើន
ហើយចំពោះស្រុកដែលមានការដាំដំណាំបន្លែច្រើននៅរដូវនេះ គឺដូចជានៅតំបន់ ភ្នំកងវ៉ា ក្រុងសិរីសោភ័ណស្រុកមង្គុលបូរី ស្រុកព្រះនេត្រព្រះ៕