(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន១៤រូប។

បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទីប្រឹក្សារបស់រាជរដ្ឋាភិបាលទាំង១៤រូប ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង គឺមានឋានៈស្មើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖