(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៣០ នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមជាមួយ លោកស្រី​ ណាលី សីុស៊ូលីដ ភរិយា នាយករដ្ឋមន្រ្តី នៃសាធារណរជ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីធ្វើទស្សនកិច្ច នៅប្រាសាទព្រះវិហារ ព្រះកែវមរកត ក្នុងព្រះបរមរាជវាំង។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ លោក​ ថោងលូន សីុស៊ូលីដ នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ លោក​ ថោងលូន សុីស៊ូលីដ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕