(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះគណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើតគណ​បក្ស ​(១៩៥១-២០១៦) នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​ព្រឹកថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយមានសមាជិក សមាជិកា ចូលរួម​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​

ខាងក្រោមនេះជាប្រសាសន៍សំខាន់ និងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុក ការប្រកូកប្រកាសថា កម្ពុជាមានវិបត្តិ ឬកម្តៅនយោបាយ របស់មនុស្សមួយចំនួននោះ គឺជាឧបាយកលទុច្ចរិត ប៉ុនប៉ង់បំភាន់សាធារណមតិតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការផ្លាស់ប្តូរចាប់ពីថ្ងៃទី៧ មករា ១៩៧៩ មកនេះ គឺជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវ ហើយគណបក្សប្រជាជនកម្ពុជា បានកំពុងដឹកនាំការផ្លាស់ប្តូរនេះ ដោយបន្តផ្លាស់ប្តូរទៅមុខទៀត។ សម្តេចតេជោ បានលើកឡើងថា នេះជាការផ្លាស់ប្តូរដ៏ពិតប្រាកដ មិនមែនផ្លាស់ប្តូរដោយភូតកុហកនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់សមាជិក សមាជិក របស់គណបក្សប្រជាជនកម្ពុជាថា គ្មានគណបក្សណាមួយ ឬអង្គការសង្គមណាមួយ ឬមនុស្សណាម្នាក់ ទោះកំពុងស្ថិតនៅក្នុងឋានៈនាទីណាក៏ដោយ អាចស្ថិតនៅក្រៅរង្វង់ច្បាប់បានឡើយ អ្នកប្រព្រឹត្តកំហុស ទោះជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវតែទទួលទោសតាមច្បាប់ ព្រោះកម្ពុជានីតិរដ្ឋ និងជារដ្ឋដែលមានអធិបតេយ្យពេញលេញ។

* សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាការពារអធិបតេយភាពប្រទេសកម្ពុជាខ្លួន ដោយមិនអនុញ្ញាតឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ សម្តេចសង្ឃឹមថា មជ្ឈដ្ឋានបរទេសមួយចំនួនដែលមិនបានយល់អំពីស្ថានការណ៍ពិតនៅកម្ពុជា សូមបន្តស្វែងយល់ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយផ្តល់ នូវការគាំទ្រចំពោះដំណើរការជាវិជ្ជមាន នៃការអនុវត្តនីតិរដ្ឋរបស់កម្ពុជា ជាមួយនឹងការគោរពដល់អធិបតេយ្យរបស់កម្ពុជា។

* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើគោលជំហររបស់ នាយករដ្ឋមន្រ្តីកម្ពុជា លើបញ្ហាសមុទ្រខាងត្បូង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៣០នាទីនេះ !

ខាងក្រោមនេះជាសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន​​ សែន ថ្លែងនៅក្នុងពិធីខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​គណបក្សប្រជាជនកម្ពុជា៖