(ភ្នំពេញ)៖ ដោយសារតែបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជាមានភាពទំនើបជឿនលឿនជាងមុន តម្រូវការក្នុងការរស់នៅ របស់មនុស្សម្នាក់ៗ ក៏មានភាពខ្ពស់ជាងមុនផងដែរ ក្រុមហ៊ុន Samsung បាននាំយកម៉ាស៊ីនត្រជាក់ថ្មីម៉ូដែល Samsung The Triangle ដែលបំពាក់នូវការរចនារាងត្រីកោណ ដែលមានលក្ខណៈប្លែក និងអស្ចារ្យផ្សេងពីគេ ហើយព្រមទាំងមានលក្ខណៈពិសេសជាច្រើន ដែលអាចជួយឲ្យអ្នកប្រើប្រាស់ ទទួលបាននូវបទពិសោធន៍នៃ ខ្យល់ត្រជាក់ដ៏ល្អប្រសើរ។

លោកស្រី និត ស៊ីណាត ប្រធានផ្នែកលក់ ហាងលក់ម៉ាស៊ីនត្រជាក់ដ៏ធំមួយឈ្មោះ A Green តាមផ្លូវកម្ពុជាក្រោមក្នុងទីក្រុងភ្នំពេញ បានមានឲ្យដឹងថា៖ «បើប្រៀបធៀបម៉ាស៊ីនត្រជាក់ របស់ Samsung ជាមួយនឹងម៉ាស៊ីនត្រជាក់ដទៃទៀត ខ្ញុំសង្កេត ឃើញថា Samsung The Triangle មានភាពពេញនិយម ក្នុងប្រទេសកម្ពុជា ព្រោះវាមានគុណភាពល្អ សន្សំសំចៃភ្លើង ព្រមទាំងមានតម្លៃសមរម្យ»

លោក សាន ប៊ុនថាន ដែលជាអ្នកជំនាញខាងម៉ាស៊ីនត្រជាក់មួយរូបបានឲ្យដឹងថា៖ «អ្វីដែលធ្វើ ឲ្យម៉ាស៊ីន Samsung The Triangle មានភាពលេចធ្លោគឺលក្ខណៈពិសេសទាំង៥យ៉ាង របស់វាដែលមាន ដូចជា៖ Virus Doctor, Digital Inverter, Single User, Good Sleep, និង Silence ជាដើម»

ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ម៉ាស៊ីនត្រជាក់ Samsung The Triangle គឺជាម៉ាស៊ីនត្រជាក់ដែលល្អបំផុត ជួយឲ្យអ្នកប្រើប្រាស់អាចកាត់បន្ថយ លើការចំណាយថាមពលរហូតដល់៦៨% ដែលជួយកាត់សន្សំសំចៃខ្ពស់ លើការចំណាយថ្លៃភ្លើង។ វាថែមទាំងមានភាពស្ងាត់ មិនមានសម្លេងរំខាន និងផ្តល់គម្លាតតិចបំផុត នៃការឡើងចុះសីតុណ្ហភាពក្នុងបន្ទប់ ធ្វើឲ្យខ្យល់ត្រជាក់ និងមានភាពបរិសុទ្ធ។

Single User មានជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នកដែលរស់នៅម្នាក់ឯង ដោយអាចជួយសន្សំសំចៃ ដល់ទៅ២៦% លើការប្រើប្រាស់ថាមពល។ មិនតែប៉ុណ្ណោះ វាថែមទាំងភ្ជាប់នូវប្រព័ន្ធកម្ចាត់មេរោគ និងបន្សុទ្ធខ្យល់ Virus Doctor ដោយយោងទៅលើឧបករណ៍ S-Plasma Ion ដែលអាចជួយកាត់បន្ថយមេរោគរហូត ដល់ទៅ៩៩%។

ចំណែកឯមុខងាររបស់ Good Sleep វិញ អ្នកប្រើប្រាស់អាចប្រាកដ ក្នុងចិត្តបានថាសីតុណ្ហភាពរបស់ម៉ាស៊ីន ត្រជាក់មានផាសុកភាពជួយឲ្យគេងលក់ស្រួល។ វាថែមទាំងអាចជួយឲ្យខ្យល់ មានល្បឿនលឿនដោយ ប្រើមុខងារ Fast Cooling ដូច្នេះអ្នកប្រើប្រាស់នឹងមិនត្រជាក់ខ្លាំងពេក ហើយមិនចាំបាច់បិទ ឬបើក ម៉ាស៊ីនត្រជាក់ដូចមុនទៀតនោះឡើយ។ បច្ចេកវិទ្យា Silence មិនធ្វើឲ្យមានសម្លេងរំខា នអ្នកប្រើប្រាស់ អាចផ្តោតលើការងាររបស់ពួកគាត់ ទោះបីជានៅផ្ទះ ឬការិយាល័យក៏ដោយ។

ដោយសារតែការអាកាសធាតុ ក្នុងប្រទេសកម្ពុជាមានការប្រែប្រួល ដែលពេលខ្លះក្តៅ ពេលខ្លះភ្លៀងធ្លាក់មកភ្លាមៗ ដូច្នេះហើយវាជាការចាំបាច់មួយ​ ដែលមនុស្សម្នាក់ៗគួរតែប្រើ Samsung The Triangle ដើម្បីទទួលបាននូវខ្យល់ត្រជាក់ត្រជាក់ល្អ ហើយមានមានផាសុកភាព៕