(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេន និងចែកកូនឈើចំនួន ១,០៧៦ ដើម។

ការចុះចែកនេះ គឺទទួលបានការស្វាគមន៍ពីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សហភាពសហព័ន្ធយុវជនស្រុក ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើន នៃស្រុកសាមគ្គីមានជ័យផងដែរ។

ពិធីនេះ លោក អ៊ុក រ៉ាប៊ុន បានប្រគេន និងចែកជូនដល់វត្តចំនួន ៣០ វត្ត វិទ្យាល័យចំនួន ២ និងអនុវិទ្យាល័យចំនួន ៩ ក្នុងស្រុកសាមគ្គីមានជ័យ សម្រាប់យកទៅដាំតាមទីវត្តអារាម និងសាលារៀន។ ក្រៅពីនោះប្រតិភូអមដំណើរ ក៏បានចូលរួមដាំកូនឈើជានិមិត្តរូប ដែលជាកន្លែងប្រារព្ធពិធីស្ថិតនៅវត្តក្បាលកោះ ហៅវត្តបឹង ភូមិបឹងលាជ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕