(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei  ផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៏ (ICT) បានធ្វើការប្រកាសជា ផ្លូវការនូវកម្មវិធីពិសេស​ដែលពុំធ្លាប់មាន គឺ «កម្មវិធីកុម្ម៉ង់ទុកមុនសម្រាប់ កំពូលអធិរាជស្មាតហ្វូនម៉ូឌែលថ្មី Huawei P9 Plus» បន្ទាប់ពីវត្តមាន Huawei P9 និង Huawei P9 Lite នៅលើទីផ្សារកម្ពុជា។

រាល់ការជាវកក់ទុកមុន នូវម៉ូឌែលស៊េរី P9 នៅតាមហាងដែលមានផ្លាកសញ្ញា ហ៊ួរវៃ (Huawei) តាមរយៈគេហទំព័រ ហ្វេសបុក Huawei Mobile Cambodia ឫ ទូរស័ព្ទលេខ 069 73 23 23 – 078 58 68 28  អតិថិជននឹងអាចទទួលបាននូវការបន្ថែមដ៏អស្ចារ្យ គឺ នាឡិកា ដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែនិងការប្តូរជូនថ្មីសម្រាប់អេក្រង់បែកក្នុងរយៈពេល៣ខែ ដោយឥតគិតថ្លៃ។

កម្មវិធីនេះពិសេសនេះ មានសុពលភាព រហូតដល់ថ្ងៃទី ០៣ កក្កដា ឆ្នាំ២០១៦​ ប៉ុណ្ណោះ។

លោក Jason នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំកម្ពុជា បានឲ្យដឹងថា នេះជាលើកទីមួយហើយដែល ក្រុមហ៊ុន Huawei  ប្រកាសនូវកម្មវិធីកក់ទុកមុន រី​ កុម្ម៉ង់ទុកមុន (Pre-order) សម្រាប់កំពូលអធិរាជស្មាតហ្វូនម៉ូឌែលថ្មី Huawei P9 Plus ដែល​បំពាក់ដោយកាមេរ៉ាភ្លោះ Leica។

ឥឡូវនេះអតិថិជនគ្រប់រូបអាចធ្វើការកក់ទុកមុន នូវម៉ូឌែល ស៊េរី P9 Plus ត្រឹមតែតម្លៃ ៥៧៩ដុល្លារ នោះនឹង ទទួលបានកាដូពិសេសៗ ពីក្រុមហ៊ុនរួមមាន នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយៈពេល ១៨ខែ និងការប្តូរជូនថ្មីសម្រាប់ អេក្រង់ បែកក្នុងរយៈពេល៣ខែ។

ទូរស័ព្ទស្មាតហ្វូន Huawei P9 Plus ជាប្រភេទស្មាតហ្វូនដែលបំពាក់​ ទៅដោយបច្ចេកវិទ្យាយ៉ាងសម្បូរបែបនិងមានចំណុចលេចធ្លោរ ច្រើនបំផុត ក្នុងចំណោមទូរស័ព្ទដទៃទៀត តួយ៉ាងដូចជា លោហៈធាតុ យ៉ាងប្រណិត មានគុណភាពខ្ពស់ រឹងមាំ ហាប់ រីឯទម្ងន់វិញគឺកាន់តែ ស្រាលត្រឹមតែ​១៦២ក្រាម និងកម្រាស់ ៧mm ងាយស្រួលដាក់តាមខ្លួន ព្រមជាមួយនិងអេក្រង់ដែលមានទំហំធំរហូតដល់ ៥.៥​អ៊ីញ ផ្តល់លក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ និងបញ្ជាមុខងារផ្សេងៗទៀតនៅលើអេក្រង់។

នៅគែមជុំវិញនៃទូរស័ព្ទ មានរាងកាត់កោងភ្លឺរលោង រចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត ពីសំណាក់អ្នកជំនាញផ្នែករចនាដ៏ល្បីៗ លើពិភពលោក មិនថាក្បូរក្បាច់រចនា រឺចំណាំងនៅលើទូរស័ព្ទគឺមានភាពស្រស់ស្អាត ទាក់ភ្នែកហាក់បីដូចជាគ្រាប់ពេជ្រច្នៃ ដ៏មានតម្លៃដែលមនុស្ស ផងទាំងឡាយទទួលស្គាល់ និងប្រាថ្នាចង់បាន។

កាន់តែរីករាយ ស្រស់ស្រាយក្នុងការថតរូបជាមួយក្រុមគ្រួសារ មិត្តភក្តិ គ្រប់ពេលវេលា មិនថាអ្នកស្ថិតនៅក្នុងកាលៈទេសៈណានោះទេ គឺនៅតែអាចទទួលបាននូវការចងចាំល្អៗ តាមរយៈ អនុស្សាវរីយ៍ ដែលបានផ្តិត យកដោយកាមេរ៉ាភ្លោះ Leica ទំហំ១២​មេហ្គាភិចសែល ដែលបានបំពាក់នៅលើ P9 Plus។ វាជួយបន្ថែមរស់ជាតិនៃជីវិតរបស់អ្នកឲ្យកាន់តែមានអត្ថន័យ ព្រមជាមួយនឹងអង្គចងចាំដែលមានទំហំ ធំដល់ទៅ ៤GB RAM រឺឯថ្មវិញ ប្រើបានកាន់តែយូរ ដោយមិនចាំបាច់បារម្ភ ពីការសាកថ្មញឹកញាប់។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.gsmarena.com ។
 
សូមរួសរាន់ធ្វើការកុម្ម៉ង់ឥឡូវនេះ នៅតាមហាង ដែលមានផ្លាកសញ្ញា Huawei គេហទំព័រហ្វេសបុក Huawei Mobile Cambodia ឫ ទូរស័ព្ទលេខ៖ 069 73 23 23 – 078 58 68 28