(សៀមរាប)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិការថ្នាក់តំបន់លើកទី១១ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាលើកទី១ នៅក្នុងទឹកដីខេត្តសៀមរាប។

វេទិកានេះនឹងមានការចូលរួមពីគណៈប្រតិភូ មកពី៣៩ប្រទេស ដែលមានក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។ 

សូមបញ្ជាក់ថាការ រៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជានេះ ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិកប្រើឡើងវិញនូវប្លាស់ស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុង ជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសណ្ឋាគារសុខាសៀមរាប បានបញ្ជាក់ថា ចំពោះវេទិការនេះត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩ នៅក្នុងប្រទេសជប៉ុន ហើយចុងក្រោយនៅឆ្នាំ២០២០ បានធ្វើតាមប្រព័ន្ធអនឡាញ៕

សូមទស្សនាវីដេអូ នៃសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖